This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.
សូមស្វាគមន៍មកកាន់ ហ្វាមហៅស៏ រីស៊្សត និងស្ប៉ា Farmhouse Resort & Spa ដែលជារមណីយដ្ឋានប្រណិតដែលឈ្នះពានរង្វាន់ Award-Winning Luxury Resort ទីនេះគឺជាទីទាំងរបស់ភោជនីយដ្ឋាន “អ៊ុន” ផងដែរ។ សូមរីករាយជាមួយការស្នាក់នៅបែបខ្មែរដ៏ប្រណិត និងការបញ្ចូលគ្នានៃផាសុកភាព និងគម្រោងនិរន្តរភាព។ រាល់ការស្នាក់នៅទីនេះ បានជួយរួមចំនែកដល់បេសកកម្មរបស់អង្គការ តុកកែញញឹម ដើម្បីអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាក្នុងមូលដ្ឋានផ្ទាល់។
សម្រាកកាយដោយគ្មានពេលកំណត់ ជាមួយប្រណិតភាពនៃកម្ពុជា
បន្ទាប់ពីរីករាយនឹងការធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់ ចុងភៅ ម៉ារីយ៉ា រួចហើយ យើងអាចមកសម្រាកលំហែកាយនៅក្នុងទីកន្លែងប្រកបដោយភាពស្ងប់ស្ងាត់របស់យើង។ ហ្វាមហៅស៏ រីស៊្សត និងស្ប៉ា (Farmhouse Resort & Spa) គឺជាឋានសួគ៌លើដី ភ្ជាប់ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ ដែលមានអាងហែលទឹកដ៏ស្រស់ស្រាយ និងបន្ទប់ស្នាក់ច្រើនប្រភេទ ចាប់ពី ផ្ទះបឹងហ្គាឡូបែបខ្មែរបុរាណ រហូតដល់ ប្រភេទបន្ទប់ប្រណិតបែបសហសម័យ។ នៅទីនេះ ការសំរាកលំហែកាយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិពិតៗ។
ស្នាក់នៅក្នុងរចនាបទ
ផ្ទះបឹងហ្គាឡូបែបខ្មែរ ឬ
ប្រភេទបន្ទប់បែបប្រណិត
ធ្វើការជ្រើសរើសពីបឹងហ្គាឡូខ្មែរពិតប្រាកដរបស់យើង ពី ឌីឡាក់បឹងហ្កាឡូ Deluxe Bungalows ដល់ ព្រីមៀបឹងហ្កាឡូ Premium Bungalows ឬបង្កើនបទពិសោធន៍របស់អ្នកនៅក្នុងប្រភេទបន្ទប់បែបប្រណិតរបស់យើង។ ជុំវិញការសម្រាកដ៍រស់រវើកនៅក្នុងតំបន់ត្រូពិច ជម្រើសនីមួយៗផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយភាពស្ងប់ស្ងាត់ ដែលទីនេះបង្កប់នូវភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។
សាកថ្មជីវិតនៅ ជម្រក ស្ប៉ា SANCTUARY SPA
ចូលទៅ ជម្រក ស្ប៉ា The Sanctuary Spa ដែលជាកន្លែងស្ងប់ស្ងាត់ដ៏ធំល្វឹងល្វើយ ដែលលាតសន្ធឹងលើផ្ទៃដី ៨.០០០ ម៉ែត្រការ៉េ ដែលស្ថិតនៅចន្លោះរវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ជម្រក ស្ប៉ា ដ៏ស្ងប់ស្ងាត់នេះ អាចធ្វើឱ្យអ្នកបញ្ចូលថាមពលឡើងវិញ ទទួលបាននៅបទពិសោធន៍សុខភាពដ៍ល្អមួយ។ បុគ្គលិកដ៏ជំនាញរបស់យើងកំពុងបម្រើសេវាកម្មជូនអ្នក ដោយផ្តល់ជូននូវអ្វីគ្រប់យ៉ាង ពីការម៉ាស្សាជាលិកាជ្រៅ ដល់វគ្គម៉ាស្សាបែបក្លិនក្រអូប និងបច្ចេកទេសម៉ាស្សាបែបខ្មែរបុរាណ។