This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.
អាហារវិចិត្រដ៏ល្អឥតខ្ចោះ
នៅភោជនីយដ្ឋាន “អ៊ុន”
កន្លែងដែលចំណង់ចំណូលចិត្ត និងបទពិសោធន៍បញ្ចូលគ្នា ដើម្បីបង្កើតដំណើការធ្វើម្ហូបប្លែកពីគេមួយ។ ទទួលទានអាហារក្នុងបរិយាកាសដ៍មនោរម្យ និងរីករាយជាមួយសេវាកម្មដែលមានការយកចិត្តទុកដាក់ ក៍ដូចជាពិសាម្ហូបខ្មែរច្នៃប្រឌិតថ្មីដ៏ល្បីរបស់ មេចុងភៅ ម៉ារីយ៉ា ដែលមាននៅក្នុងបញ្ជីអាហារពេលល្ងាច ៥ មុខ និង ៧ មុខរបស់យើង។
អាហារវិចិត្រ នៅភ្នំពេញ
នៅក្នុងមុខម្ហូបខ្មែរច្នៃប្រឌិតថ្មីរបស់ ម៉ារីយ៉ា អ៊ុន នួន គ្រឿងផ្សំបុរាណខ្មែរមានដូចជា ត្រី ក្រូចឆ្មារ និងម្ទេសស្ងួត លាយបញ្ចូលគ្នាយ៉ាងល្អ ដោយទទួលបានឥទ្ធិពលនៃការចែករំលែកពីមេចុងភៅល្បីៗនៅប៉ែកអឺរ៉ុបដូចជា លោក លោក អេនដ្រៀ ខាមិនណាដា Andreas Caminada និង លោក ហ្រ្វេគ ហ្គីអូវាននីនី Frank Giovannini ។ ម៉ារីយ៉ា បានធ្វើឱ្យការផ្សំគ្រឿងតាមរូបមន្តបុរាណរស់ឡើងវិញ រួមជាមួយនឹងបច្ចេកទេសធ្វើម្ហូបបែបទំនើប ដែរអាចធ្វើជាគំរូរដ៍ល្អក្នុងការចម្អិន “អាម៉ុក” ដែលនេះជាមុខម្ហូបជាតិដ៏ពេញនិយមរបស់ប្រទេសកម្ពុជា។ “អាម៉ុក” ជាមុខម្ហូបបែបប្រពៃណីដែលចម្អិនជាមួយសាច់ត្រី សាច់មាន់ ឬតៅហ៊ូ ត្រូវបានថែមគ្រឿងផ្សំរួមមានស្លឹកគ្រៃ ទឹកត្រី និង ខ្ញី។ វិធីសាស្រ្តចម្អិនប្រកបដោយភាពច្នៃប្រឌិតរបស់ ម៉ារីយ៉ា បានទទួលការកោតសរសើរពីមេចុងភៅលំដាប់ល្បីៗនៅអ៊ឺរ៉ុប ដែលទទួលស្គាល់ថាគាត់ជាអ្នកមានទេពកោសល្យផ្នែកធ្វើម្ហូបដ៏ល្អបំផុតនៅអាស៊ី។
ដំណើរឆ្ពោះទៅកាន់តំណែងជាមេចុងភៅ
មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន
ធំធាត់នៅតំបន់ក្រីក្រមិនរៀបរយក្នុងរាជធានីភ្នំពេញ ម៉ារីយ៉ាបានមកដល់អង្គការតុកកែញញឹម ដោយចៃដន្យ។ នៅទីនេះគាត់បានចាប់ផ្ដើមការងារជាជំនួយការផ្ទះបាយ ប៉ុន្តែទេពកោសល្យ និងរសនិយមនៃម្ហូបរបស់គាត់ពិតជាលេចធ្លោជាងគេ។ ដោយបានរកឃើញពីចំនុចល្អនេះ គាត់ត្រូវបានគាំទ្រ និងទទួលបានការបណ្តុះបណ្តាលជាបន្តបន្ទាប់ រហូតក្លាយជាមេចុងភៅធំ ហើយបច្ចុប្បន្នគាត់អាចបណ្តុះបណ្តាល ចុងភៅក្មេងៗផ្សេងទៀតនៅ ហ្វាមហៅស៏ រីស៊្សត។ ពួកគេអាចរៀនបានច្រើនពីម៉ារីយ៉ា។ គ្រូបង្វឹកដ៍ឆ្នើមរបស់នាងដែលជាមេចុងភៅលំដាប់ផ្កាយ “Michelin” រួមមានចំនួនបីនាក់គឺ លោក ម៉ាសស៊ីម៉ូ ប៊ូទួរ៉ា Massimo Bottura, លោក ហ្រ្វេគ ហ្គីអូវាននីនី Frank Giovannini និង លោក អេនដ្រៀ ខាមិនណាដា Andreas Caminada ។ ពួកគាត់បានទស្សន៍ទាយថា ម៉ារីយ៉ានឹងមានអនាគតដ៏ភ្លឺស្វាងសម្រាប់ការរៀបចំ “អាហារដ្ឋានម្ហូបវិចិត្រនៅភ្នំពេញ” ផងដែរ។
ពីកសិដ្ឋានទៅតុអាហារ
ស្វែងយល់ពីខ្លឹមសារនៃរសជាតិថ្មី និងរសជាតិដ៏ប្រណិតនៅភោជនីយដ្ឋាន “អ៊ុន”
ស្ថិតនៅលើផ្ទៃដីទំហំ ១៥០ ហិចតារបស់គម្រោងអង្គកាតុកកែញញឹមកម្ពុជា បទពិសោធន៍ធ្វើម្ហូបរបស់យើងត្រូវបានកំណត់ដោយគ្រឿងផ្សំស្រស់ៗដែលប្រមូលផលដោយផ្ទាល់ពីកសិដ្ឋានរបស់យើង។ ពីបសុបក្សី និងសាច់ដ៏ឈ្ងុយឆ្ងាញ់ បន្ថែមជាមួយបន្លែ និងផ្លែឈើស្រស់ មុខម្ហូបនីមួយៗបង្កប់នូវឱជារសដ៍ឆ្ងាញ់ ការចម្អិនថ្មីៗ បូករួមនឹងភាពប៉ិនប្រសព្វ និងសិល្បៈនៃការធ្វើម្ហូប។
ទំនាក់ទំនងក្រុមការងារយើង
មកទស្សនា ហ្វាមហៅស៏ រីស៊្សត និងស្ប៉ា
ទីតាំងនៅទីរួមស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា សូមមើលទីតាំងកំណត់បង្ហាញ
ថ្ងៃអង្គារ – សៅរ៍។
ម៉ោង ១៩:០០ – ២២:០០
ថ្ងៃអង្គារ – សៅរ៍។
ម៉ោង ១២:០០ – ១៤:០០
ថ្ងៃចន្ទ និងថ្ងៃអាទិត្យ