This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.
ពីកសិដ្ឋានទៅតុអាហារ
កសិកម្មប្រកបដោយនិរន្តរភាព៖ ពីកសិដ្ឋានបស់យើងទៅកាន់ចានរបស់អ្នក
នៅ ហ្វាមហៅស៏ រីស៊្សត និងស្ប៉ា Farmhouse Resort & Spa និរន្តរភាពមិនគ្រាន់តែជាគំនិតប៉ុណ្ណោះទេ វាគឺជាការអនុវត្ត និងទស្សនវិជ្ជារបស់យើង។ អង្គការតុកកែញញឹមកម្ពុជា របស់យើងដំណើរការទៅបានជាមួយនឹងការប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយដាំបន្លែ និងផ្លែឈើសរីរាង្គជាច្រើន។ តាមរយៈការទទួលទានអាហារនៅភោជនីយដ្ឋាន “អ៊ុន” លោកអ្នកបានគាំទ្រគំនិតផ្តួចផ្តើមពណ៌បៃតងទាំងនេះ និងរីករាយជាមួយម្ហូប “ពីកសិដ្ឋានទៅតុអាហារ” (Farm-to-Table) ដែលចេញពីប្រភពប្រកបដោយក្រមសីលធម៌ល្អបំផុត។
កសិដ្ឋានបន្លែ និងត្រី
ទទួលទានអាហារជាមួយយើង និងភ្លក់រសជាតិដែលមានតែគ្រឿងផ្សំក្នុងស្រុកពិតៗប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។ កសិដ្ឋានបន្លែ និងត្រីរបស់យើងផ្គត់ផ្គង់ភោជនីយដ្ឋាន “អ៊ុន” ជាមួយនឹងផលិតផលសរីរាង្គជាច្រើនប្រភេទ និងត្រីចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ។ សង្វាក់ផលិតកម្មពីកសិដ្ឋានទៅផ្ទះបាយមិនត្រឹមតែបង្កើនរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សហគមន៍ និងគាំទ្របេសកកម្មកសិកម្មប្រកបដោយនិរន្តរភាពរបស់ អង្គការតុកកែញញឹម ផងដែរ។
អាហារវិចិត្រ ដោយ មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន
Rបទពិសោធន៍នៃការទទួលទានអាហារដ៏ល្អរបស់ភោជនីយដ្ឋាន “អ៊ុន” គឺការនាំយកនូវរសជាតិដ៏ល្អបំផុតពីកសិដ្ឋាន ដោយផ្ទាល់ទៅកាន់ចានម្ហូបរបស់លោកអ្នក។ សូមរីករាយជាមួយមុខម្ហូបដែលធ្វើតាមរដូវកាល ដោយសារនិរន្តរភាព ដោយមានគ្រឿងផ្សំដែលចេញពីកសិដ្ឋានរបស់យើង និងត្រីស្រស់ៗពីវារីវប្បកម្មរបស់យើង។ លើសពីអាហារធម្មតា – នេះគឺជាជំហានឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។