Skip to main content

ភោជនីយដ្ឋាន “អ៊ុន”

អាហារដ្ឋានម្ហូប​វិចិត្ររបស់ប្រទេសកម្ពុជា។

ភោជនីយដ្ឋាន

Cambodia Fine Dining Table, Restaurant UN
Cambodia Fine Dining Outside, Restaurant UN

មានទីតាំងនៅ ហ្វាមហៅស៏ រីស៊្សត និងស្ប៉ា អាហារដ្ឋាន ម្ហូបវិចិត្រកម្ពុជា “អ៊ុន” Cambodia Fine Dining Restaurant UN កំពុងបំពេញបេសកកម្មដើម្បីណែនាំម្ហូបខ្មែរថ្មីៗទៅកាន់ពិភពលោក។ ដឹកនាំដោយមេចុងភៅ ម៉ារីយ៉ា អ៊ុន​ នួន ដែលទទួលបានការបណ្តុះបណ្តាលដោយមេចុងភៅល្បីឈ្មោះ គឺ លោក អេនដ្រៀ ខាមិនណាដា​ Andreas Caminada និង លោក ហ្រ្វេគ ហ្គីអូវាននីនី Franck Giovannini ភោជនីយដ្ឋាននេះបានបញ្ចូលគ្នានូវរសជាតិប្រពៃណីខ្មែរជាមួយ នឹងបច្ចេកទេសធ្វើម្ហូបកម្រិតខ្ពស់។

ភោជនីយដ្ឋាន “អ៊ុន” ប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការ តុកកែញញឹម របស់យើងឆ្ពោះទៅកាន់ការរួមចំនែកនៅក្នុងប្រទេសកម្ពុជាដែរប្រកបដោយនិរន្តរភាព រួមមាននៅក្នុងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងអាចលប់បំបាត់ភាពក្រីក្របាន។ 

ការរំលឹកឡើងវិញនៃវិធីចម្អិនម្ហូបខ្មែរនៅភោជនីយដ្ឋាន “អ៊ុន”

Chef Mariya Un Noun cooking meat
Chef Mariya Un Noun and her team cooking fine dining

សម្រាប់មនុស្សជាច្រើន ម្ហូបខ្មែរពិតប្រាកដនៅតែជាកំណប់លាក់កំបាំង ដែលលាក់បាំងដោយស្រមោលប្រវត្តិសាស្ត្រ។ ក្នុងសម័យខ្មែរក្រហមត្រូវបានលុបបំបាត់ទាំងស្រុងនៅក្នុងការចងចាំពីវីធីធ្វើម្ហូបនានារបស់ប្រទេសកម្ពុជា។ ពេលនេះ ភោជនីយដ្ឋាន “អ៊ុន” បានស្វែងរក នឹងធ្វើការបំពេញបន្ថែមឡើងវិញ។ ចុងភៅ ម៉ារីយ៉ា អ៊ុន នួន រំលឹកឡើងវិញនូវសិល្បៈនៃម្ហូបខ្មែរដែលត្រូវបានបំភ្លេចចោល ដោយទាញចេញពីជម្រៅនៃមរតកដើម បូកផ្សំនិងចំណង់ចំណូលចិត្តដែលលើសពីការធ្វើម្ហូបបែបធម្មតា។

រាល់ម្ហូបក្នុងចាននិមួយៗរបស់គាត់គឺបានបង្ហាញនៃយុគសម័យអតីតកាល បានច្នៃប្រឌិតឱ្យរស់រវើកឡើងវិញតាមរយៈភាពផ្ចិតផ្ចង់​ នឹងចំរាញ់ម្ហូបចេញពីប្រអប់បេះដូងរបស់គាត់។ ទទួលយកបទពិសោធន៍ដ៏ប្រណីតពិតរបស់ ម្ហូបវិចិត្រកម្ពុជា “អ៊ុន” Cambodia Fine Dining ឥឡូវនេះ។

Cooking fine dining vegetable

TEL +855 11 67 95 95