This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.
មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន៖ ស្ត្រីនាំមុខគេក្នុងការចម្អិនអាហារវិចិត្រ
នៅក្នុងបេះដូងនៃប្រទេសកម្ពុជា មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន ឈរជាតំណាងនៃសិល្បៈធ្វើម្ហូប ដែលទាក់ទាញអ្នកចូលចិត្តធ្វើម្ហូបជាមួយនឹងការច្នៃប្រឌិតថ្មីរបស់គាត់លើមុខម្ហូបប្រពៃណីខ្មែរ។
ដំណើរអាជីពធ្វើម្ហូបឆ្លងកាត់ប្រទេសកម្ពុជា
ក្នុងអាជីពរបស់គាត់ជាមេចុងភៅម៉ារីយ៉ាបានបង្កើនចំណេះជំនាញរបស់គាត់ ដោយទទួលការណែនាំរបស់មេចុងភៅល្បីៗដូចជា គឺ លោក អេនដ្រៀ ខាមិនណាដា Andreas Caminada និង លោក ហ្រ្វេគ ហ្គីអូវាននីនី Franck Giovannini។ ចំណង់ចំណូលចិត្តរបស់គាត់ក្នុងការលើកយករសជាតិប្រពៃណីខ្មែរជាមួយនឹងបច្ចេកទេសសហសម័យបានធ្វើឱ្យគាត់ទទួលបានកេរ្តិ៍ឈ្មោះជាមេចុងភៅដែលមានទេពកោសល្យបំផុតនៅអាស៊ី។
ដំណើររបស់មេចុងភៅ ម៉ារីយ៉ា បានចាប់ផ្តើមនៅស្រុកកំណើតរបស់គាត់ដែលគាត់បានសិក្សាយល់ដឹងយ៉ាងជ្រាលជ្រៅចំពោះរសជាតិដ៏សម្បូរបែប ដែលជាអត្តសញ្ញាណមុខម្ហូបខ្មែរ។ ដោយបានស្រូបយកគំនិតពីអ្នកជុំវិញខ្លួន គាត់បានចាប់ផ្តើមដំណើរផ្សងព្រេងធ្វើម្ហូបដែលនឹងនាំគាត់ទៅប្រទេសស្វីស ជាកន្លែងដែលគាត់បានបង្កើនជំនាញរបស់គាត់នៅក្នុងផ្ទះបាយដ៏មានកិត្យានុភាពបំផុតមួយក្នុងពិភពលោក។
សព្វថ្ងៃ ស្នាដៃបង្កើតរបស់ចុងភៅ ម៉ារីយ៉ា គឺជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គាត់ចំពោះភាពល្អឥតខ្ចោះ ដោយបង្ហាញពីរសជាតិចម្រុះ និងរស់រវើករបស់ប្រទេសកម្ពុជានៅក្នុងពន្លឺសហសម័យ។ មុខម្ហូបពិសេសរបស់គាត់គឺ ម្ហូបជាតិខ្មែរ អាម៉ុក គឺជាស្នាដៃដ៏ពិតប្រាកដមួយ ដែលលាយបញ្ចូលគ្នានូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃខ្ទិះដូង ស្លឹកគ្រៃ និងខ្ញី ជាមួយនឹងភាពសម្បូរបែបនៃត្រី ឬសាច់មាន់។